ព្រះត្រៃបិដក ភាគ ៧០

 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​ធម៌​ទាំងនោះ​ ដូចម្ដេច។បេ។ បុគ្គល​ពិចារណា​ឃើញ​នូវ​ធម៌​ទាំងនោះ យ៉ាងនេះ​ឯង។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថា​ភាវនា​ ដោយ​អត្ថ​ថា​សេព។ ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​ ថា​មិន​ទៀង ឈ្មោះថា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​ ថា​មិន​ទៀង។បេ។ បុគ្គល​កាល​ឃើញច្បាស់ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ​ លោក​ពោល​ថា បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
 [១២៥​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​ណាយ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​ណាយ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637362310116532062
ទៅកាន់ទំព័រ៖