ព្រះត្រៃបិដក ភាគ ៧០
បុគ្គលឃើញទោសក្នុងរូបហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយចាករូប មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងរូប ទើបដកដង្ហើមចូល បុគ្គលឃើញទោសក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយចាកជរាមរណៈ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះឧបដ្ឋាន
ID: 637362310381879307
ទៅកាន់ទំព័រ៖