ព្រះត្រៃបិដក ភាគ ៧០
មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលជាអ្នកពិចារណាឃើញនូវការណាយ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។
សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។
ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការ ណាយ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលឃើញច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការណាយ។បេ។ បុគ្គល កាលឃើញច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។
ID: 637362310770992292
ទៅកាន់ទំព័រ៖