ព្រះត្រៃបិដក ភាគ ៧០

 [១២៦​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់​ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។ បុគ្គល​ឃើញ​ទោស​ក្នុង​រូប​ហើយ ជា​អ្នក​ដុះ​ឆន្ទៈ​ ក្នុង​ការ​រលត់​នៃ​រូប មានចិត្ត​ចុះ​ស៊ប់​ក្នុង​សទ្ធា ទាំង​ចិត្ត​របស់​បុគ្គល​នោះ ក៏​តម្កល់​នៅ​ស៊ប់សួន​ បុគ្គល​នោះ សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់​ក្នុង​រូប ទើប​ដកដង្ហើម​ចេញ​ សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់​ក្នុង​រូប ទើប​ដកដង្ហើម​ចូល បុគ្គល​ឃើញ​ទោស​ក្នុង​វេទនា ក្នុង​សញ្ញា​ ក្នុង​សង្ខារ​ទាំងឡាយ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ​ហើយ ជា​អ្នក​ដុះ​ឆន្ទៈ​ ក្នុង​ការ​រលត់​នៃជ​រាម​រណៈ មានចិត្ត​ចុះ​ស៊ប់​ក្នុង​សទ្ធា ទាំង​ចិត្ត​របស់​បុគ្គល​នោះ​ ក៏​តម្កល់​នៅ​ស៊ប់សួន បុគ្គល​នោះ សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់​ក្នុង​ជរាមរណៈ​ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់ ក្នុង​ជរាមរណៈ​ ទើប​ដកដង្ហើម​ចូល។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637362311073062669
ទៅកាន់ទំព័រ៖