ព្រះត្រៃបិដក ភាគ ៧០

 [១២៧​] ទោស​ក្នុង​អវិជ្ជា​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង អវិជ្ជា​រលត់ ដោយ​អាការ ប៉ុន្មាន​យ៉ាង។ ទោស​ក្នុង​អវិជ្ជា​ ដោយ​អាការ ៥ យ៉ាង អវិជ្ជា​រលត់ ដោយ​អាការ ៨ យ៉ាង។
 ទោស​ក្នុង​អវិជ្ជា ដោយ​អាការ ៥ យ៉ាង តើ​អ្វីខ្លះ។ ទោស​ក្នុង​អវិជ្ជា ដោយ​អត្ថ​ថា មិន​ទៀង ១ ទោស​ក្នុង​អវិជ្ជា ដោយ​អត្ថ​ថា​ជា​ទុក្ខ ១ ទោស​ក្នុង​អវិជ្ជា ដោយ​អត្ថ​ថា​ជា​អនត្តា ១ ទោស​ក្នុង​អវិជ្ជា ដោយ​អត្ថ​ថា​ក្ដៅ​សព្វ ១ ទោស​ក្នុង​អវិជ្ជា ដោយ​អត្ថ​ថា​ប្រែប្រួល ១ នេះ ទោស​ក្នុង​អវិជ្ជា ដោយ​អាការ ៥ យ៉ាង។
 អវិជ្ជា​រលត់ ដោយ​អាការ ៨ យ៉ាង តើ​អ្វីខ្លះ។ អវិជ្ជា​រលត់​ ដោយ​ការ​រលត់​នៃ​ធម៌ ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល ១ អវិជ្ជា​រលត់​ ដោយ​ការ​រលត់​នៃ​ហេតុ​ជាទី​ប្រជុំ​កើត ១ អវិជ្ជា​រលត់ ដោយ​ការ​រលត់​នៃជា​តិ ១ អវិជ្ជា​រលត់​ ដោយ​ការ​រលត់​នៃ​អាហារ ១ អវិជ្ជា​រលត់ ដោយ​ការ​រលត់​នៃ​ហេតុ ១ អវិជ្ជា​រលត់​ ដោយ​ការ​រលត់​នៃ​បច្ច័យ ១
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637362311458112047
ទៅកាន់ទំព័រ៖