ព្រះត្រៃបិដក ភាគ ៧០

អវិជ្ជា​រលត់​ ដោយ​ការ​កើតឡើង​នៃ​ញាណ ១ អវិជ្ជា​រលត់ ដោយ​ការ​ប្រាកដ​នៃ​និរោធ​ធម៌ ១ នេះ អវិជ្ជា​រលត់​ ដោយ​អាការ ៨ យ៉ាង បុគ្គល​ឃើញ​ទោស​ក្នុង​អវិជ្ជា ដោយ​អាការ ៥ យ៉ាងនេះ ហើយ​ជា​អ្នក​ដុះ​ឆន្ទៈ​ ក្នុង​ការ​រលត់​នៃ​អវិជ្ជា ដោយ​អាការ ៨ យ៉ាងនេះ មានចិត្ត​ចុះ​ស៊ប់​ក្នុង​សទ្ធា ទាំង​ចិត្ត​របស់​បុគ្គល​នោះ​ ក៏​តម្កល់​នៅ​ស៊ប់សួន បុគ្គល​នោះ​សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់​នៃ​អវិជ្ជា​ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលត់​នៃ​អវិជ្ជា​ ទើប​ដកដង្ហើម​ចូល។
 [១២៨​] ទោស​ក្នុង​សង្ខារ ដោយ​អាការ​ប៉ុន្មាន​ សង្ខារ​រលត់ ដោយ​អាការ ប៉ុន្មាន។បេ។ ទោស​ក្នុង​វិញ្ញាណ ដោយ​អាការ​ប៉ុន្មាន វិញ្ញាណ​រលត់​ ដោយ​អាការ​ប៉ុន្មាន ទោស​ក្នុងនាម​រូប ដោយ​អាការ​ប៉ុន្មាន នាមរូប​រលត់ ដោយ​អាការ​ប៉ុន្មាន​ ទោ​សក្នុងស​ឡាយ​តនៈ ដោយ​អាការ​ប៉ុន្មាន សឡាយ​តនៈ​រលត់ ដោយ​អាការ​ប៉ុន្មាន
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637362311768465213
ទៅកាន់ទំព័រ៖