ព្រះត្រៃបិដក ភាគ ៧០

 ទោស​ក្នុង​ជរាមរណៈ ដោយ​អាការ ៥ យ៉ាង តើ​អ្វីខ្លះ។ ទោស​ក្នុង​ជរាមរណៈ ដោយ​អត្ថ​ថា​មិន​ទៀង ១ ដោយ​អត្ថ​ថា​ជា​ទុក្ខ ១ ដោយ​អត្ថ​ថា​ជា​អនត្តា ១ ដោយ​អត្ថ​ថា​ក្ដៅ​សព្វ ១ ទោស​ក្នុង​ជរាមរណៈ ដោយ​អត្ថ​ថា​ប្រែប្រួល ១ នេះ​ទោស​ក្នុង​ជរាមរណៈ​ ដោយ​អាការ ៥ យ៉ាង។
 ជរាមរណៈ​រលត់ ដោយ​អាការ ៨ យ៉ាង តើ​អ្វីខ្លះ។ ជរាមរណៈ​រលត់​ ដោយ​ការ​រលត់​នៃ​ហេតុ​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល ១ ដោយ​ការ​រលត់​នៃ​ហេតុ​ជាទី​ប្រជុំ​កើត ១ ដោយ​ការ​រលត់​នៃជា​តិ ១ ដោយ​ការ​រលត់​នៃ​ភព ១ ដោយ​ការ​រលត់​នៃ​ហេតុ ១ ដោយ​ការ​រលត់​នៃ​បច្ច័យ ១ ដោយ​ការ​កើតឡើង​នៃ​ញាណ ១ ជរាមរណៈ​រលត់ ដោយ​ការ​ប្រាកដ​នៃ​និរោធ​ធម៌ ១ នេះ​ជរាមរណៈ​រលត់​ ដោយ​អាការ ៨ យ៉ាង។ បុគ្គល​ឃើញ​ទោស​ក្នុង​ជរាមរណៈ ដោយ​អាការ ៥ យ៉ាង ហើយ​ជា​អ្នក​ដុះ​ឆន្ទៈ​ ក្នុង​ការ​រលត់​នៃជ​រាម​រណៈ ដោយ​អាការ ៨ យ៉ាង ជា​អ្នកមាន​ចិត្ត​ចុះ​ស៊ប់​ក្នុង​សទ្ធា ទាំង​ចិត្ត​របស់​បុគ្គល​នោះ​ក៏​តម្កល់​នៅ​ស៊ប់សួន​ បុគ្គល​នោះ​សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​ឃើញ នូវ​ការ​រលត់​ជរាមរណៈ​ ទើប​ដកដង្ហើម​ចេញ
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637362312362291638
ទៅកាន់ទំព័រ៖