ព្រះត្រៃបិដក ភាគ ៧០
            
        
        
            
            
                
                ព្រោះអាស្រ័យវេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីកាយសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីមនោសម្ផ័ស្ស នេះជាអស្សាទៈ ចំពោះវេទនាដែលកើតអំពីមនោសម្ផ័ស្ស ទិដ្ឋិមិនមែនអស្សាទៈ អស្សាទៈក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក អស្សាទៈដោយឡែក ទិដ្ឋិណា និងអស្សាទៈណា នេះលោកហៅថា អស្សាទទិដ្ឋិ អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុគ្គលប្រកបដោយទិដ្ឋិវិបត្តិនោះ ឈ្មោះថា អ្នកវិបត្តិព្រោះទិដ្ឋិ បុគ្គលដែលវិបត្តិព្រោះទិដ្ឋិ គេមិនត្រូវសេពគប់ គេមិនត្រូវគប់រក គេមិនត្រូវចូលទៅអង្គុយជិតទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ទិដ្ឋិណា រាគៈណា រាគៈនោះ មិនមែនទិដ្ឋិ ទិដ្ឋិក៏មិនមែនរាគៈ ទិដ្ឋិដោយឡែក រាគៈដោយឡែក ទិដ្ឋិណា និងរាគៈណា នេះលោកហៅថា ទិដ្ឋិរាគៈ បុគ្គលប្រកបដោយទិដ្ឋិនោះផង ដោយរាគៈនោះផង ឈ្មោះថាអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ទានដែលទាយកឲ្យហើយដល់បុគ្គលអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ជាទានមិនមានផលច្រើន
            
            
         
        
            
                ID: 637362066980225367 
                
            
            
                ទៅកាន់ទំព័រ៖