ព្រះត្រៃបិដក ភាគ ៧០
នូវជរាមរណៈ ធម៌នោះ ឈ្មោះថាការរលាស់ចេញគឺការលះបង់ ចិត្តស្ទុះទៅក្នុងព្រះនិព្វាន ជាទីរលត់នៃជរាមរណៈ ឈ្មោះថាការរលាស់ចេញគឺការស្ទុះ ទៅ។ បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់ជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់ជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះ ថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនា សតិប្បដ្ឋានភាវនា។
ID: 637362313560259893
ទៅកាន់ទំព័រ៖