ព្រះត្រៃបិដក ភាគ ៧០

អត្ថ​ថា​ឃើញ​ក្នុង​ធម៌​នោះ​ ឯណា នេះ​ឈ្មោះថា​អធិប្បញ្ញា​សិក្ខា បុគ្គល កាល​រំពឹង​ឃើញ​នូវ​សិក្ខា​ទាំង ៣ នេះ​ ឈ្មោះថា​សិក្សា កាល​ដឹង ឈ្មោះថា​សិក្សា។ កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ឈ្មោះថា​សិក្សា កាល​បុគ្គល​ដឹង​ច្បាស់ នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ​ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​ចេញ​ វេទនា​ដ៏​ប្រាកដ រមែង​កើតឡើង វេទនា​ដ៏​ប្រាកដ រមែង​តាំង​ឡើង វេទនា​ដ៏​ប្រាកដ រមែង​ដល់​នូវ​សេចក្ដីវិនាស។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​ចេញ។បេ។ បុគ្គល​កាល​ដឹង​ច្បាស់​ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ដឹង​ច្បាស់​នូវ​គោចរ​ផង ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់​ផង​ បុគ្គល​ប្រមូល​មក​នូវ​ពលៈ ប្រមូល​មក​នូវ​ពោជ្ឈង្គៈ ប្រមូល​មក​នូវ​មគ្គ ប្រមូល​មក​នូវ​ធម៌​ ឈ្មោះថា​ដឹង​ច្បាស់​នូវ​គោចរ​ផង ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់​ផង។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637362314207374423
ទៅកាន់ទំព័រ៖