ព្រះត្រៃបិដក ភាគ ៧០

 សំនួរ​ត្រង់​ពាក្យ​ថា ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ តើ​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ដូចម្ដេច។ បុគ្គល​ប្រមូល​មក​នូវ​សទ្ធិន្ទ្រិយ ដោយ​អត្ថ​ថា​ជឿស៊ប់។បេ។ ហេតុ​នោះ លោក​ពោល​ថា​ ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់ អនុបស្សនា​ញាណ ៨ ឧប​ដ្ឋានា​នុស្ស​តិ ៨ និង​សុ​ត្ត​ន្តិ​កវត្ថុ​ ៤ (រមែង​មាន​) ក្នុង​ធម្មេ​សុ​ធម្មា​នុបស្ស​នា ទាំងនេះ ឈ្មោះ​ថាស​តោ​ការី​ញាណ ៣២ ប្រការ។
 [១៣០​] ញាណ ២៤ ដោយអំណាច​នៃ​សមាធិ​ តើ​ដូចម្ដេច។ ភាព​នៃ​ចិត្ត​មាន អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​វែង​ ឈ្មោះថា សមាធិ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើម ចូល​វែង​ ឈ្មោះថា​សមាធិ។បេ។ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ របស់​បុគ្គល​ កាល​ញ៉ាំង​ចិត្ត​ឲ្យ​រួច (ចាក​កិលេស​) ឈ្មោះថា​សមាធិ នេះ​ញាណ ២៤​ ដោយអំណាច​នៃ​សមាធិ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637362314530384943
ទៅកាន់ទំព័រ៖