ព្រះត្រៃបិដក ភាគ ៧០

 ញាណ ៧២ ប្រការ ដោយអំណាច​នៃ​វិបស្សនា តើ​ដូចម្ដេច​ខ្លះ។ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​មិន​ទៀង ឈ្មោះថា​វិបស្សនា​ ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​ជា​ទុក្ខ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​ជា​អនត្តា នូវ​ខ្យល់​ដង្ហើមចេញ​វែង​ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​មិន​ទៀង ឈ្មោះថា​វិបស្សនា​ ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​ជា​ទុក្ខ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​ជា​អនត្តា​ នូវ​ខ្យល់​ដង្ហើមចូល​វែង។បេ។ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​មិន​ទៀង​ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​ជា​ទុក្ខ ឈ្មោះថា​វិបស្សនា​ ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ថា​ជា​អនត្តា នូវ​ខ្យល់​ដង្ហើមចេញ របស់​បុគ្គល​ កាល​ញ៉ាំង​ចិត្ត​ឲ្យ​រួច នូវ​ខ្យល់​ដង្ហើមចូល របស់​បុគ្គល កាល​ញ៉ាំង​ចិត្ត​ឲ្យ​រួច នេះ​ញាណ​ ៧២ ប្រការ ដោយអំណាច​នៃ​វិបស្សនា។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637362314824485521
ទៅកាន់ទំព័រ៖