ព្រះត្រៃបិដក ភាគ ៧០

 និ​ព្វិ​ទា​ញាណ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ឈ្មោះថា​និ​ព្វិ​ទា​ញាណ ព្រោះ​ហេតុ​ដឹង​ ឃើញ​តាមពិត នូវ​ខ្យល់​ដង្ហើមចេញ របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ ថា​មិន​ទៀង ១ ឈ្មោះថា​និ​ព្វិ​ទា​ញាណ ព្រោះ​ហេតុ​ដឹង ឃើញ​តាមពិត នូវ​ខ្យល់​ដង្ហើមចូល របស់​បុគ្គល​ អ្នក​ពិចារណា​ឃើញ ថា​មិន​ទៀង ១។បេ។ ឈ្មោះថា​និ​ព្វិ​ទា​ញាណ ព្រោះ​ហេតុ​ដឹង ឃើញ​តាមពិត នូវ​ខ្យល់​ដង្ហើមចេញ​ របស់​បុគ្គល អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​ចេញ ១ ឈ្មោះថា​និ​ព្វិ​ទា​ញាណ ព្រោះ​ហេតុ​ដឹង​ ឃើញ​តាមពិត នូវ​ខ្យល់​ដង្ហើមចូល របស់​បុគ្គល អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​ចេញ ១ នេះ​និ​ព្វិ​ទា​ញាណ ៨ យ៉ាង។
 និ​ពិ្វ​ទានុ​លោម​ញ្ញាណ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ បញ្ញា​ក្នុង​ការ​ប្រាកដ ថា​គួរ​ភ័យ ចំពោះ​ខ្យល់​ដង្ហើមចេញ​របស់​បុគ្គល​ អ្នក​ពិចារណា​ឃើញថា​មិន​ទៀង ឈ្មោះថា និ​ព្វិ​ទានុ​លោម​ញ្ញាណ ១ បញ្ញា​ក្នុង​ការ​ប្រាកដ ថា​គួរ​ភ័យ​ ចំពោះ​ខ្យល់​ដង្ហើមចូល របស់​បុគ្គល អ្នក​ពិចារណា​ឃើញ ថា​មិន​ទៀង​ ឈ្មោះថា​និ​ព្វិ​ទានុ​លោម​ញ្ញាណ ១។បេ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637362315148589980
ទៅកាន់ទំព័រ៖