ព្រះត្រៃបិដក ភាគ ៧០
បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចេញរបស់បុគ្គលអ្នកពិចារណាឃើញ នូវការរលាស់ចេញ ឈ្មោះថានិព្វិទានុលោមញ្ញាណ ១ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចូលរបស់បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ឈ្មោះថា និព្វិទានុលោមញ្ញាណ ១ នេះនិព្វិទានុលោមញ្ញាណ ៨ យ៉ាង។
និព្វិទាបដិប្បស្សទ្ធិញ្ញាណស្ងប់ (ការដឹងក្នុងការនឿយណាយ និងការរម្ងាប់) ៨ យ៉ាង តើដូចម្ដេចខ្លះ។ បញ្ញា គឺការពិចារណា និងការរំពឹងនូវខ្យល់ដង្ហើមចេញរបស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថានិព្វិទាបដិប្បស្សទ្ធិញ្ញាណ ១ បញ្ញាគឺការពិចារណា និងការរំពឹងនូវខ្យល់ដង្ហើមចូលរបស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថា និព្វិទាបដិប្បស្សទ្ធិញ្ញាណ ១។បេ។ នេះនិព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ យ៉ាង។
វិមុត្តិសុខញ្ញាណ ២១ តើដូចម្ដេចខ្លះ។ ញាណកើតឡើង ព្រោះភាពនៃសក្កាយទិដ្ឋិ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃវិចិកិច្ឆាដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង
ID: 637362315508011537
ទៅកាន់ទំព័រ៖