ព្រះត្រៃបិដក ភាគ ៧០
មិនមានអានិសង្សច្រើនទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ មានគតិ ២ យ៉ាង គឺនរក ១ កំណើតតិរច្ឆាន ១ កាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលកាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋកាន់យកហើយ) ធម៌ទាំងអស់នោះ ប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ប្រៀបដូចពូជស្ដៅក្ដី ពូជននោងព្រៃក្ដី ពូជឃ្លោកល្វីងក្ដី ដែលគេដាំក្នុងផែនដីសើម រមែងជញ្ជក់យករសផែនដីណាក្ដី ជញ្ជក់យករសទឹកណាក្ដី ពូជទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីល្វីង ដើម្បីក្រពុល ដើម្បីមិនឆ្ងាញ់ពិសា ដំណើរនោះ ព្រោះហេតុអ្វី
ID: 637362067259636102
ទៅកាន់ទំព័រ៖