ព្រះត្រៃបិដក ភាគ ៧០

មហាវគ្គ ឥន្ទ្រិយ​កថា​


 [១៣១​] ខ្ញុំ​បាន​ស្ដាប់​មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី​ ជិត​ក្រុង​សាវត្ថី។ ក្នុង​ទីនោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងនោះ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ព្រះករុណា​ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឥន្ទ្រិយ​នេះ មាន ៥។ ឥន្ទ្រិយ​ទាំង ៥ តើ​អ្វីខ្លះ។ សទ្ធិន្ទ្រិយ ១ វីរិយិ​ន្ទ្រិយ ១ សតិ​ន្ទ្រិយ ១ សមា​ធិន្ទ្រិយ ១ បញ្ញិ​ន្ទ្រិយ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ ឥន្ទ្រិយ ៥ យ៉ាង។
 [១៣២​] ឥន្ទ្រិយ​ទាំង ៥ នេះ បរិសុទ្ធ​ ដោយ​អាការ​ប៉ុន្មាន។ ឥន្ទ្រិយ​ទាំង ៥ នេះ បរិសុទ្ធ ដោយ​អាការ ១៥ ដូច្នេះ​ សទ្ធិន្ទ្រិយ​បរិសុទ្ធ ដោយ​អាការ ៣ នេះ គឺ​បុគ្គល​វៀរ​បុគ្គល​ដែល​ឥត​សទ្ធា ១ សេពគប់​ គប់​រក ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ដែល​មាន​សទ្ធា ១ ពិចារណា​ព្រះ​សូត្រ​ដែល​ជាទី​ជ្រះថ្លា ១
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637362316227167534
ទៅកាន់ទំព័រ៖