ព្រះត្រៃបិដក ភាគ ៧០
វីរិយិន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលខ្ជិលច្រអូស ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមាន សេចក្ដីព្យាយាម ១ ពិចារណាសម្មប្បធាន ១ សតិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ គឺ បុគ្គលវៀរបុគ្គលដែលភ្លេចស្មារតី ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានស្មារតីតម្កល់មាំ ១ ពិចារណាសតិប្បដ្ឋាន ១ សមាធិន្ទ្រិយបរិសុទ្ធ ដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលមានចិត្តមិននឹងធឹង ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានចិត្តនឹងធឹង ១ ពិចារណាឈាន និងវិមោក្ខ ១ បញ្ញិន្ទ្រិយបរិសុទ្ធដោយអាការ ៣ នេះ គឺបុគ្គលវៀរបុគ្គលដែលអាប់ឥតបញ្ញា ១ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គលដែលមានបញ្ញា ១ ពិចារណានូវញាណចរិយាដ៏ជ្រៅ ១ នេះឯង ឥន្ទ្រិយទាំង ៥ បរិសុទ្ធដោយអាការ ១៥ នេះ គឺបុគ្គលវៀរបុគ្គល ៥ សេពគប់ គប់រក ចូលទៅអង្គុយជិតបុគ្គល ៥ ពិចារណាកងព្រះសូត្រ ៥ ដូចពោលមកនេះឯង។
ID: 637362316487200843
ទៅកាន់ទំព័រ៖