ព្រះត្រៃបិដក ភាគ ៧០
            
        
        
            
            
                
                 [១៣៤] ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការប៉ុន្មានយ៉ាង។ ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការ ១០ យ៉ាង គឺសទ្ធិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវអស្សទ្ធិយៈ ១ អស្សទ្ធិយៈ បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវសេចក្ដីខ្ជិលច្រអូស ១ សេចក្ដីខ្ជិលច្រអូស បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវវីរិយិន្ទ្រិយ ១ សតិន្ទ្រិយបុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវសេចក្ដីប្រមាទ ១ សេចក្ដីប្រមាទ ដែលបុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវសតិន្ទ្រិយ ១ សមាធិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវឧទ្ធច្ចៈ ១ ឧទ្ធច្ចៈ បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវសមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ បុគ្គលបានចម្រើន ចម្រើនល្អហើយ ព្រោះបានលះបង់ លះបង់ល្អហើយ នូវអវិជ្ជា ១
            
            
         
        
            
                ID: 637362317150099647 
                
            
            
                ទៅកាន់ទំព័រ៖