ព្រះត្រៃបិដក ភាគ ៧០
អវិជ្ជា បុគ្គលបានលះបង់ លះបង់ល្អហើយ ព្រោះបានចម្រើន ចម្រើនល្អហើយ នូវបញ្ញិន្ទ្រិយ ១ នេះ ឥន្ទ្រិយទាំង ៥ បុគ្គលបានចម្រើន ចម្រើនល្អហើយ ដោយអាការ ១០ យ៉ាង។
[១៣៥] ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការប៉ុន្មានយ៉ាង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ដោយអាការប៉ុន្មានយ៉ាង។ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ៤ យ៉ាង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក៏ដោយអាការ ៤ យ៉ាងដែរ គឺឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃសោតាបត្តិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក្នុងខណៈនៃសោតាបត្តិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃសកទាគាមិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយផង ក្នុងខណៈនៃសកទាគាមិផល ឥន្ទ្រិយទាំង ៥
ID: 637362317471078266
ទៅកាន់ទំព័រ៖