ព្រះត្រៃបិដក ភាគ ៧០
បុគ្គលចម្រើន ក្នុងខណៈនៃអនាគាមិមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់រម្ងាប់ល្អហើយ ផង ក្នុងខណៈនៃអនាគាមិផល ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ក្នុងខណៈនៃអរហត្តមគ្គ ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ហើយផង ស្ងប់ រម្ងាប់ល្អហើយផង ក្នុងខណៈនៃអរហត្តផល។
មគ្គវិសុទ្ធិ ៤ យ៉ាង ផលវិសុទ្ធិ ៤ យ៉ាង សមុច្ឆេទវិសុទ្ធិ ៤ យ៉ាង បដិប្បស្សទ្ធិវិសុទ្ធិ ៤ យ៉ាង ដោយប្រការដូច្នេះ នេះឯង ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ៤ យ៉ាង នេះឯង ឥន្ទ្រិយទាំង ៥ ដែលបុគ្គលចម្រើនហើយផង ចម្រើនល្អហើយផង ស្ងប់រម្ងាប់ ហើយផង ស្ងប់រម្ងាប់ល្អហើយផង ដោយអាការ ៤ យ៉ាង។
[១៣៦] បុគ្គលប៉ុន្មានពួក កំពុងមានការអប់រំឥន្ទ្រិយ បុគ្គលប៉ុន្មានពួក មានឥន្ទ្រិយ អប់រំហើយ។ បុគ្គល ៨ ពួក កំពុងមានការអប់រំឥន្ទ្រិយ បុគ្គល ៣ ពួក មានឥន្ទ្រិយ អប់រំហើយ។
ID: 637362317841907528
ទៅកាន់ទំព័រ៖