ព្រះត្រៃបិដក ភាគ ៧០

ម្នាល​ភិក្ខុ​ទាំងឡាយ​ សមណៈ ឬព្រាហ្មណ៍​ទាំង​នុ៎ះ គេ​មិន​សន្មត​ថា​ជា​សមណៈ​ក្នុង​ពួក​សមណៈ មិន​សន្មត​ថា​ជា​ព្រាហ្មណ៍​ក្នុង​ពួក​ព្រាហ្មណ៍​ទេ​ មិន​តែប៉ុណ្ណោះ សមណព្រាហ្មណ៍​ដ៏​មាន​អាយុ​ទាំងនោះ រមែង​មិន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច​នូវ​សាមញ្ញ​ផល​ ឬព្រហ្មញ្ញ​ផល ដោយ​បញ្ញា​ដ៏​ឧត្តម​របស់​ខ្លួនឯង ក្នុង​បច្ចុប្បន្ន​នេះ​បាន​ឡើយ។
 ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែ​សមណៈ ឬព្រាហ្មណ៍​ឯណា​នីមួយ​ ដឹង​ច្បាស់​តាមពិត នូវ​ការ​កើតឡើង​ផង នូវ​សេចក្ដីវិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​ការ​ រលាស់​ចេញ​ផង របស់​ឥន្ទ្រិយ​ទាំង ៥ នេះ ម្នាល​ភិក្ខុ​ទាំងឡាយ សមណៈ ឬព្រាហ្មណ៍ ទាំងនោះ​ ទើប​គេ​សន្មត​ថា​ជា​សមណៈ​ក្នុង​ពួក​សមណៈ សន្មត​ថា​ជា​ព្រាហ្មណ៍​ក្នុង​ពួក ព្រាហ្មណ៍​មែន​ មិន​តែប៉ុណ្ណោះ សមណព្រាហ្មណ៍​ដ៏​មាន​អាយុ​ទាំងនោះ រមែង​ធ្វើឲ្យ​ជាក់ ច្បាស់​សម្រេច​នូវ​សាមញ្ញ​ផល​ ឬព្រហ្មញ្ញ​ផល ដោយ​បញ្ញា​ដ៏​ឧត្តម​របស់​ខ្លួនឯង ក្នុង បច្ចុប្បន្ន​បាន។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637362333529945892
ទៅកាន់ទំព័រ៖