ព្រះត្រៃបិដក ភាគ ៧០

 [១៣៨​] ការ​កើត​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង បុគ្គល​ដឹង​ច្បាស់ នូវ​ការ​កើត​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ បុគ្គល​ដឹង​ច្បាស់​នូវ​សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង អានិសង្ស​នៃ​ឥន្ទ្រិយ​ទាំង​ ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង បុគ្គល​ដឹង​ច្បាស់​នូវ​អានិសង្ស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ទោស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង បុគ្គល​ដឹង​ច្បាស់​នូវ​ទោស​នៃ​ឥន្ទ្រិយ​ទាំង​ ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​រលាស់​ចេញ​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ បុគ្គល​ដឹង​ច្បាស់​នូវ​ការ​រលាស់​ចេញ​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។ ការ​កើត​នៃ​ឥន្ទ្រិយ​ទាំង​ ៥ ដោយ​អាការ ៤០ យ៉ាង បុគ្គល​ដឹង​ច្បាស់​នូវ​ការ​កើត​នៃ​ឥន្ទ្រិយ​ទាំង ៥ ក៏ដោយ​អាការ ៤០​ យ៉ាង​ដែរ សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ៤០ យ៉ាង
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637362333815138032
ទៅកាន់ទំព័រ៖