ព្រះត្រៃបិដក ភាគ ៧០

បុគ្គល​ដឹង​ច្បាស់​នូវ​សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង​ ៥ ក៏ដោយ​អាការ ៤០ យ៉ាង​ដែរ អានិសង្ស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ២៥ យ៉ាង​ បុគ្គល​ដឹង​ច្បាស់​នូវ​អានិសង្ស​នៃ​ឥន្ទ្រិយ​ទាំង ៥ ក៏ដោយ​អាការ ២៥ យ៉ាង​ដែរ​ ទោស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ២៥ យ៉ាង បុគ្គល​ដឹង​ច្បាស់​នូវ​ទោស​នៃ​ឥន្ទ្រិយ​ទាំង ៥ ក៏ដោយ​អាការ ២៥ យ៉ាង​ដែរ ការ​រលាស់​ចេញ​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ១៨០ បុគ្គល​ដឹង​ច្បាស់ នូវ​ការ​រលាស់​ចេញ​នៃ​ឥន្ទ្រិយ​ទាំង​ ៥ ក៏ដោយ​អាការ ១៨០ ដែរ។
 [១៣៩​] ការ​កើត​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ៤០ យ៉ាង តើ​អ្វីខ្លះ បុគ្គល​ដឹង​ច្បាស់​នូវ​ការ​កើត​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ ៤០ យ៉ាង តើ​អ្វីខ្លះ។ ការ​កើត​នៃ​ការពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការ​ជឿស៊ប់​ ឈ្មោះថា​ការ​កើត​នៃ​សទ្ធិន្ទ្រិយ ១ ការ​កើត​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ជឿស៊ប់ ឈ្មោះថា​ការ​កើត​នៃ​សទ្ធិន្ទ្រិយ​ ១ ការ​កើត​នៃ​មនសិ​កា​រៈ ដោយអំណាច​នៃ​ការ​ជឿស៊ប់ ឈ្មោះថា​ការ​កើត​នៃ​សទ្ធិន្ទ្រិយ ១ ការ​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ឈ្មោះថា​ការ​កើត​នៃ​សទ្ធិន្ទ្រិយ​ ១ ការ​កើត​នៃ​ការពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការ​ផ្គង ឈ្មោះថា​ការ​កើត​នៃ​វីរិយិ​ន្ទ្រិយ ១ ការ​កើត​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ផ្គង ឈ្មោះថា​ការ​កើត​នៃ​វីរិយិ​ន្ទ្រិយ ១ ការ​កើត​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​ផ្គង ឈ្មោះថា​ការ​កើត​នៃ​វីរិយិ​ន្ទ្រិយ ១
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637362334122834000
ទៅកាន់ទំព័រ៖