ព្រះត្រៃបិដក ភាគ ៧០

 [២] សំនួរ​ថា ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល តើ​ដូចម្ដេច ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ចំពោះ​រូប​ថា​ នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ចំពោះ​វេទនា​ថា​ នុ៎ះ​របស់​អញ។បេ។ ចំពោះ​សញ្ញា​ថា នុ៎ះ​របស់​អញ ចំពោះ​សង្ខារ​ថា នុ៎ះ​របស់​អញ​ ចំពោះ​វិញ្ញាណ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ។ ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល​ចំពោះ​ចក្ខុ​ថា នុ៎ះ​របស់​អញ ចំពោះ​សោតៈ​ថា នុ៎ះ​របស់​អញ​ ចំពោះ​ឃានៈ​ថា នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហា​ថា នុ៎ះ​របស់​អញ ចំពោះ​កាយ​ថា នុ៎ះ​របស់​អញ​ ចំពោះ​ចិត្ត​ថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត​ ​;និង​ការ​ស្ទាបអង្អែល​ចំពោះ​រូប​ថា នុ៎ះ​របស់​អញ​ ចំពោះ​សំឡេង​ថា នុ៎ះ​របស់​អញ ចំពោះ​ក្លិន​ថា នុ៎ះ​របស់​អញ ចំពោះ​រស​ថា នុ៎ះ​របស់​អញ​ ចំពោះ​ផ្សព្វ​ថា នុ៎ះ​របស់​អញ ចំពោះ​ធម្មារម្មណ៍​ថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637362062205909659
ទៅកាន់ទំព័រ៖