ព្រះត្រៃបិដក ភាគ ៧០
ព្រោះថា ពូជឈើនោះ ជាវត្ថុដ៏អាក្រក់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាកាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋ កាន់យកហើយ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បានខាងទិដ្ឋិ ដំណើរគឺទិដ្ឋិ ញៀតស្បាតគឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលគឺទិដ្ឋិ ការប្រកបព្រមនៃចិត្តដែលត្រូវកិលេសរួបរឹត គឺមិច្ឆាទិដ្ឋិ ជាអស្សាទទិដ្ឋិ ដោយអាការ ១៨ យ៉ាងនេះឯង។
ID: 637362067527952094
ទៅកាន់ទំព័រ៖