ព្រះត្រៃបិដក ភាគ ៧០
ការកើតនៃមនសិការៈ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃឆន្ទៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការជឿស៊ប់ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការផ្គង ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការកើតនៃការពិចារណា ដើម្បីប្រយោជន៍ដល់ការប្រុងស្មារតី ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការកើតនៃការពិចារណាដើម្បីប្រយោជន៍ ដល់ការមិនរាយមាយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១
ID: 637363039312894309
ទៅកាន់ទំព័រ៖