ព្រះត្រៃបិដក ភាគ ៧០

ការ​កើត​នៃ​ការពិចារណា​ ដើម្បី​ប្រយោជន៍​ដល់​ការ​ឃើញ ឈ្មោះថា​ការ​កើត​នៃ​បញ្ញិ​ន្ទ្រិយ ១ ការ​កើត​នៃ​ឆន្ទៈ ដោយ អំណាច​នៃ​ការ​ជឿស៊ប់​ ឈ្មោះថា​ការ​កើត​នៃ​សទ្ធិន្ទ្រិយ ១ ការ​កើត​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ផ្គង ឈ្មោះថា​ការ​កើត​នៃ​វីរិយិ​ន្ទ្រិយ​ ១ ការ​កើត​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ប្រុងស្មារតី ឈ្មោះថា​ការ​កើត​នៃ​សតិ​ន្ទ្រិយ ១ ការ​កើត​នៃ​ឆន្ទៈ​ ដោយអំណាច​នៃ​ការ​មិន​រាយមាយ ឈ្មោះថា​ការ​កើត​នៃ​សមា​ធិន្ទ្រិយ ១ ការ​កើត​នៃ​ឆន្ទៈ​ ដោយអំណាច​នៃ​ការ​ឃើញ ឈ្មោះថា​ការ​កើត​នៃ​បញ្ញិ​ន្ទ្រិយ ១ ការ​កើត​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​ជឿស៊ប់ ឈ្មោះថា​ការ​កើត​នៃ​សទ្ធិន្ទ្រិយ ១ ការ​កើត​នៃ​មនសិ​កា​រៈ ដោយអំណាច​នៃ​ការ​ផ្គង​ ឈ្មោះថា​ការ​កើត​នៃ​វីរិយិ​ន្ទ្រិយ ១ ការ​កើត​នៃ​មនសិ​កា​រៈ ដោយអំណាច​នៃ​ការ​ប្រុងស្មារតី​ ឈ្មោះថា​ការ​កើត​នៃ​សតិ​ន្ទ្រិយ ១ ការ​កើត​នៃ​មនសិ​កា​រៈ ដោយអំណាច​នៃ​ការ​មិន​រាយមាយ​ ឈ្មោះថា​ការ​កើត​នៃ​សមា​ធិន្ទ្រិយ ១
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637363040095962943
ទៅកាន់ទំព័រ៖