ព្រះត្រៃបិដក ភាគ ៧០
ការកើតនៃមនសិការៈ ដោយអំណាចនៃការឃើញ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាការកើតនៃសទ្ធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ឈ្មោះថាការកើតនៃវីរិយិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសតិន្ទ្រិយ ឈ្មោះថាការកើតនៃសតិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាការកើតនៃសមាធិន្ទ្រិយ ១ ការប្រាកដនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ឈ្មោះថាការកើតនៃបញ្ញិន្ទ្រិយ ១ នេះឯង ការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង នេះឯង បុគ្គលដឹងច្បាស់នូវការកើតនៃឥន្ទ្រិយទាំង ៥ ដោយអាការ ៤០ យ៉ាង។
ID: 637363040575555367
ទៅកាន់ទំព័រ៖