ព្រះត្រៃបិដក ភាគ ៧០

 [១៤០​] សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ៤០ យ៉ាង តើ​អ្វីខ្លះ បុគ្គល​ដឹង​ច្បាស់​នូវ​សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ៤០ យ៉ាង តើ​អ្វីខ្លះ។ សេចក្ដីវិនាស​នៃ​ការពិចារណា​ ដើម្បី​ប្រយោជន៍​ដល់​ការ​ជឿស៊ប់ ឈ្មោះថា​ការ​វិនាស​នៃ​សទ្ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ​ ដោយអំណាច​នៃ​ការ​ជឿស៊ប់ ឈ្មោះថា​ការ​វិនាស​នៃ​សទ្ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​ជឿស៊ប់ ឈ្មោះថា ការ​វិនាស​នៃ​សទ្ធិន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ​ ឈ្មោះថា​ការ​វិនាស​នៃ​សទ្ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការ​ផ្គង​ ឈ្មោះថា​ការ​វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ផ្គង​ ឈ្មោះថា​ការ​វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ ដោយអំណាច​នៃ​ការ​ផ្គង​ ឈ្មោះថា​ការ​វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​ចិត្ត មាន​អារម្មណ៍​តែមួយ​ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ ឈ្មោះថា​ការ​វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637363046589760328
ទៅកាន់ទំព័រ៖