ព្រះត្រៃបិដក ភាគ ៧០

សេចក្ដីវិនាស​នៃ​ការពិចារណា​ ដើម្បី​ប្រយោជន៍​ដល់​ការ​ប្រុងស្មារតី ឈ្មោះថា​ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ប្រុងស្មារតី ឈ្មោះថា​ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ ដោយអំណាច​នៃ​ការ​ប្រុងស្មារតី ឈ្មោះថា​ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ ការ​មិន​ប្រាកដ​ឡើង​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ​ ឈ្មោះថា​ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា​ ដើម្បី​ប្រយោជន៍​ដល់​ការ​មិន​រាយមាយ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​មិន​រាយមាយ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ ដោយអំណាច​នៃ​ការ​មិន​រាយមាយ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ​ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា​ ដើម្បី​ប្រយោជន៍​ដល់​ការ​ឃើញ ឈ្មោះថា​ការ​វិនាស​នៃ​បញ្ញិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ​ ដោយអំណាច​នៃ​ការ​ឃើញ ឈ្មោះថា​ការ​វិនាស​នៃ​បញ្ញិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​ឃើញ ឈ្មោះថា​ការ​វិនាស​នៃ​បញ្ញិ​ន្ទ្រិយ ១
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637363047054506759
ទៅកាន់ទំព័រ៖