ព្រះត្រៃបិដក ភាគ ៧០

ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ ឈ្មោះថា​ការ​វិនាស​នៃ​បញ្ញិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការ​ជឿស៊ប់​ ឈ្មោះថា​ការ​វិនាស​នៃ​សទ្ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា​ ដើម្បី​ប្រយោជន៍​ដល់​ការ​ផ្គង ឈ្មោះថា​ការ​វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការ​ប្រុងស្មារតី​ ឈ្មោះថា​ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា​ ដើម្បី​ប្រយោជន៍​ដល់​ការ​មិន​រាយមាយ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ការពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការ​ឃើញ ឈ្មោះថា​ការ វិនាស​នៃ​បញ្ញិ​ន្ទ្រិយ​ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ជឿស៊ប់ ឈ្មោះថា​ការ វិនាស​នៃ​សទ្ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ផ្គង ឈ្មោះថា​ការ វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ប្រុងស្មារតី ឈ្មោះថា ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​មិន​រាយមាយ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​ឆន្ទៈ ដោយអំណាច​នៃ​ការ​ឃើញ ឈ្មោះថា​ការ​វិនាស​នៃ​បញ្ញិ​ន្ទ្រិយ ១
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637363047571291443
ទៅកាន់ទំព័រ៖