ព្រះត្រៃបិដក ភាគ ៧០

សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ ជឿស៊ប់ ឈ្មោះថា​ការ​វិនាស​នៃ​សទ្ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​ផ្គង ឈ្មោះថា​ការ​វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​ប្រុងស្មារតី ឈ្មោះថា​ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​មិន​រាយមាយ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ ១ សេចក្ដីវិនាស​នៃ​មនសិ​កា​រៈ​ ដោយអំណាច​នៃ​ការ​ឃើញ ឈ្មោះថា​ការ​វិនាស​នៃ​បញ្ញិ​ន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ឈ្មោះថា​ការ​វិនាស​នៃ​សទ្ធិន្ទ្រិយ​ ១ ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ​ ឈ្មោះថា​ការ​វិនាស​នៃ​វីរិយិ​ន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ ឈ្មោះថា​ការ​វិនាស​នៃ​សតិ​ន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ ឈ្មោះថា​ការ​វិនាស​នៃ​សមា​ធិន្ទ្រិយ​ ១
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637363048117767419
ទៅកាន់ទំព័រ៖