ព្រះត្រៃបិដក ភាគ ៧០

ការ​មិន​ប្រាកដ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដោយអំណាច​នៃ បញ្ញិ​ន្ទ្រិយ ឈ្មោះថា​ការ​វិនាស​នៃ​បញ្ញិ​ន្ទ្រិយ ១ នេះឯង​ សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ៤០ យ៉ាងនេះ​ឯង បុគ្គល​ដឹង​ច្បាស់​នូវ​សេចក្ដីវិនាស​នៃ​ឥន្ទ្រិយ​ទាំង​ ៥ ដោយ​អាការ ៤០ យ៉ាង។
 [១៤១​] អានិសង្ស​របស់​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ​ ២៥ យ៉ាង តើ​អ្វីខ្លះ បុគ្គល​ដឹង​ច្បាស់​នូវ​អានិសង្ស​របស់​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ២៥​ យ៉ាង តើ​អ្វីខ្លះ។ ការ​មិន​ប្រាកដ​នៃ​សេចក្ដី​មិន​ជឿ ឈ្មោះថា​អានិសង្ស​របស់​សទ្ធិន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​ការ​មិន​ជឿ ឈ្មោះថា​អានិសង្ស​របស់​សទ្ធិន្ទ្រិយ​ ១ សេចក្ដី​ក្លៀវក្លា​នៃ​ការប្រព្រឹត្ត​តាម​ជំនឿ ឈ្មោះថា​អានិសង្ស​របស់​សទ្ធិន្ទ្រិយ ១ ការ​ស្ងប់​ក្ដី ការបាន​នូវ​វិហារធម៌​ក្ដី ឈ្មោះថា​អានិសង្ស​របស់​សទ្ធិន្ទ្រិយ ១ សុខ និង​សោមនស្ស​កើតឡើង​ ព្រោះ​អាស្រ័យ​សទ្ធិន្ទ្រិយ​ឯណា នេះ​ឈ្មោះថា​អានិសង្ស​របស់​សទ្ធិន្ទ្រិយ ១
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637363048604548681
ទៅកាន់ទំព័រ៖