ព្រះត្រៃបិដក ភាគ ៧០

 [១៨​] សំយោជនៈ​ផង ទិដ្ឋិ​ផង​ក៏​មាន សំយោជនៈ​មិនមែន​ទិដ្ឋិ​ក៏​មាន។ សំយោជនៈ​ផង ទិដ្ឋិ​ផង តើ​ដូចម្ដេច​ខ្លះ។ សក្កា​យទិដ្ឋិ​បរា​មា​សៈ ​;និង​សក្កា​យទិដ្ឋិ​សីលព្វត​បរា​មា​សៈ ទាំងនេះ ឈ្មោះថា​ សំយោជនៈ​ផង ទិដ្ឋិ​ផង។ សំយោជនៈ​មិនមែន​ទិដ្ឋិ តើ​ដូចម្ដេច​ខ្លះ។ កាមរាគ​សំយោជនៈ​ បដិឃ​សំយោជនៈ មាន​សំយោជនៈ វិចិកិច្ឆា​សំយោជនៈ ភវ​រាគ​សំយោជនៈ ឥស្សា​សំយោជនៈ​ មច្ឆរិយ​សំយោជនៈ អនុ​សយ​សំយោជនៈ អវិជ្ជា​សំយោជនៈ ទាំងនេះ​ឈ្មោះថា សំយោជនៈ​មិនមែន​ទិដ្ឋិ។ នេះឯង​ការ​ប្រកាន់​ស្អិត​នៃ​អស្សាទ​ទិដ្ឋិ ដោយ​អាការ ៣៥។
 [១៩​] ការ​ប្រកាន់​ស្អិត​នៃ​អត្តា​នុ​ទិដ្ឋិ​ ដោយ​អាការ ២០ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ​;បុថុជ្ជន​ក្នុង​លោក​នេះ​ ជា​អ្នក​មិន​ចេះដឹង មិនបាន​ជួបប្រទះ​នឹង​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ មិនបាន​ហាត់​ចិត្ត​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ចំពោះ​ធម៌​របស់​សប្បុរស
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637362092930929476
ទៅកាន់ទំព័រ៖