ព្រះត្រៃបិដក ភាគ ៧០

សេចក្ដី​ក្លៀវក្លា​នៃ​ការប្រព្រឹត្ត​មិន​រាយមាយ​ ឈ្មោះថា​អានិសង្ស​របស់​សមា​ធិន្ទ្រិយ ១ ការ​ស្ងប់​រម្ងាប់​ក្ដី ការបាន​នូវ​វិហារធម៌​ក្ដី​ ឈ្មោះថា​អានិសង្ស​របស់​សមា​ធិន្ទ្រិយ ១ សុខ និង​សោមនស្ស​កើតឡើង ព្រោះ​អាស្រ័យ​សមា​ធិន្ទ្រិយ​ឯណា​ នេះ​ឈ្មោះថា​អានិសង្ស​របស់​សមា​ធិន្ទ្រិយ ១ ការ​មិន​ប្រាកដ​នៃ​អវិជ្ជា ឈ្មោះថា​អានិសង្ស​របស់​បញ្ញិ​ន្ទ្រិយ​ ១ ការ​មិន​ប្រាកដ​នៃ​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​អវិជ្ជា ឈ្មោះថា​អានិសង្ស​របស់​បញ្ញិ​ន្ទ្រិយ​ ១ សេចក្ដី​ក្លៀវក្លា​នៃ​ការប្រព្រឹត្ត​ដោយ​ការ​ឃើញ ឈ្មោះថា​អានិសង្ស​របស់​បញ្ញិ​ន្ទ្រិយ ១ ការ​ស្ងប់​រម្ងាប់​ក្ដី ការបាន​នូវ​វិហារធម៌​ក្ដី ឈ្មោះថា​អានិសង្ស​របស់​បញ្ញិ​ន្ទ្រិយ ១ សុខ និង​សោមនស្ស​កើតឡើង ព្រោះ​អា​ស្រ័យ​បញ្ញិ​ន្ទ្រិយ​ឯណា នេះ​ឈ្មោះថា​អានិសង្ស​របស់​បញ្ញិ​ន្ទ្រិយ​ ១ នេះឯង អានិសង្ស​របស់​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ២៥ យ៉ាង នេះឯង បុគ្គល​ដឹង​ច្បាស់​នូវ​អានិសង្ស​របស់​ឥន្ទ្រិយ​ទាំង​ ៥ ដោយ​អាការ ២៥ យ៉ាង។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637363049534979394
ទៅកាន់ទំព័រ៖