ព្រះត្រៃបិដក ភាគ ៧០
[១៤២] ទោសរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ បុគ្គលដឹងច្បាស់នូវទោសរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ២៥ យ៉ាង តើអ្វីខ្លះ។ ការប្រាកដនៃសេចក្ដីមិនជឿ ឈ្មោះថាទោសរបស់សទ្ធិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការមិនជឿ ឈ្មោះថាជាទោសរបស់សទ្ធិន្ទ្រិយ ១ ទោសរបស់សទ្ធិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់សទ្ធិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់សទ្ធិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន ១ ការប្រាកដនៃសេចក្ដីខ្ជិលច្រអូស ឈ្មោះថាទោសរបស់វីរិយិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការខ្ជិលច្រអូស ឈ្មោះថាទោសរបស់វីរិយិន្ទ្រិយ ១ ទោសរបស់វីរិយិន្ទ្រិយ ដោយអត្ថថាមិនទៀង ១ ទោសរបស់វីរិយិន្ទ្រិយ ដោយអត្ថថាជាទុក្ខ ១ ទោសរបស់វីរិយិន្ទ្រិយ ដោយអត្ថថាមិនមែនខ្លួន ១ ការប្រាកដនៃសេចក្ដីប្រមាទ ឈ្មោះថាទោសរបស់សតិន្ទ្រិយ ១ ការប្រាកដនៃសេចក្ដីក្ដៅក្រហាយ ព្រោះការប្រមាទ ឈ្មោះថា
ID: 637363049999257942
ទៅកាន់ទំព័រ៖