ព្រះត្រៃបិដក ភាគ ៧០

ទោស​របស់​សតិ​ន្ទ្រិយ​ ១ ទោស​របស់​សតិ​ន្ទ្រិយ​ដោយ​អត្ថ​ថា​មិន​ទៀង ១ ទោស​របស់​សតិ​ន្ទ្រិយ ដោយ​អត្ថ​ថា​ជា​ទុក្ខ ១ ទោស​របស់​សតិ​ន្ទ្រិយ ដោយ​អត្ថ​ថា​មិនមែន​ខ្លួន ១ ការ​ប្រាកដ​នៃ​ឧទ្ធច្ចៈ ឈ្មោះថា​ទោស​របស់​សមា​ធិន្ទ្រិយ​ ១ ការ​ប្រាកដ​នៃ​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​ឧទ្ធច្ចៈ ឈ្មោះថា​ទោស​របស់​សមា​ធិន្ទ្រិយ ១ ទោស​របស់​សមា​ធិន្ទ្រិយ ដោយ​អត្ថ​ថា​មិន​ទៀង ១ ទោស​របស់​សមា​ធិន្ទ្រិយ ដោយ​អត្ថ​ថា​ជា​ទុក្ខ ១ ទោស​របស់​សមា​ធិន្ទ្រិយ ដោយ​អត្ថ​ថា​មិនមែន​ខ្លួន ១ ការ​ប្រាកដ​នៃ​អវិជ្ជា ឈ្មោះថា​ទោស​របស់​បញ្ញិ​ន្ទ្រិយ​ ១ ការ​ប្រាកដ​នៃ​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​អវិជ្ជា ឈ្មោះថា​ទោស​របស់​បញ្ញិ​ន្ទ្រិយ ១ ទោស​របស់​បញ្ញិ​ន្ទ្រិយ​ ដោយ​អត្ថ​ថា​មិន​ទៀង ១ ទោស​របស់​បញ្ញិ​ន្ទ្រិយ ដោយ​អត្ថ​ថា​ជា​ទុក្ខ ១ ទោស​របស់​បញ្ញិ​ន្ទ្រិយ​ ដោយ​អត្ថ​ថា​មិនមែន​ខ្លួន ១ នេះឯង ទោស​របស់​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ២៥ យ៉ាង នេះឯង​ បុគ្គល​ដឹង​ច្បាស់​នូវ​ទោស​របស់​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ២៥ យ៉ាង។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637363050468692242
ទៅកាន់ទំព័រ៖