ព្រះត្រៃបិដក ភាគ ៧០
[១៤៣] ការរលាស់ចេញរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ តើអ្វីខ្លះ បុគ្គលដឹងច្បាស់នូវការរលាស់ចេញរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ រលាស់ចាកសេចក្ដីមិនជឿ ១ រលាស់ចាកសេចក្ដីក្ដៅ ក្រហាយ ព្រោះការមិនជឿ ១ រលាស់ចាកពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅ ក្រហាយ ព្រោះការមិនជឿនោះ នឹងចាកពួកខន្ធ ១ រលាស់ចាកនិមិត្តទាំងពួង ឰដ៏ខាងក្រៅ ១ រលាស់ចាកសទ្ធិន្ទ្រិយមុនបង្អស់ ព្រោះកិរិយាបាននូវសទ្ធិន្ទ្រិយដ៏ឧត្ដមជាងនោះ ១ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង រលាស់ចាកសេចក្ដីខ្ជិលច្រអូស ១ រលាស់ចាកសេចក្ដីក្ដៅក្រហាយ ព្រោះការខ្ជិលច្រអូស ១ រលាស់ចាកពួកកិលេស ដែលប្រព្រឹត្តទៅតាមសេចក្ដីក្ដៅក្រហាយ ព្រោះការខ្ជិលច្រអូសនោះ នឹងចាកពួកខន្ធ ១ រលាស់ចាកនិមិត្តទាំងពួងឰដ៏ខាងក្រៅ ១ រលាស់ចាកវីរិយិន្ទ្រិយមុនបង្អស់ ព្រោះកិរិយាបាននូវវីរិយិន្ទ្រិយដ៏ឧត្ដមជាងនោះ ១ សតិន្ទ្រិយ ដោយអត្ថថាប្រុងស្មារតី រលាស់ចាកសេចក្ដីប្រមាទ ១ រលាស់ចាកសេចក្ដីក្ដៅក្រហាយ ព្រោះការប្រមាទ ១
ID: 637363050930313647
ទៅកាន់ទំព័រ៖