ព្រះត្រៃបិដក ភាគ ៧០

រលាស់​ចាក​ពួក​កិលេស​ ដែល​ប្រព្រឹត្តទៅ​តាម​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​ការ​ប្រមាទ​នោះ នឹង​ចាក​ពួក​ខន្ធ ១ រលាស់​ចាក​និមិត្ត​ទាំងពួង​ឰដ៏​ខាងក្រៅ​ ១ រលាស់​ចា​កសតិ​ន្ទ្រិ​យមុ​នប​ង្អស់ ព្រោះ​កិរិយា​បាន​នូវ​សតិ​ន្ទ្រិយ​ដ៏​ឧត្ដម​ជាង​នោះ ១ សមា​ធិន្ទ្រិយ ដោយ​អត្ថ​ថា​មិន​រាយមាយ រលាស់​ចាក​ឧទ្ធច្ចៈ ១ រលាស់​ចាក​សេចក្ដី​ក្ដៅក្រហាយ​ ព្រោះ​ឧទ្ធច្ចៈ ១ រលាស់​ចាក​ពួក​កិលេស ដែល​ប្រព្រឹត្តទៅ​តាម​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​ឧទ្ធច្ចៈ​នោះ​ នឹង​ចាក​ពួក​ខន្ធ ១ រលាស់​ចាក​និមិត្ត​ទាំងពួង​ឰដ៏​ខាងក្រៅ ១ រលាស់​ចាក​សមា​ធិន្ទ្រិ​យមុ​នប​ង្អស់​ ព្រោះ​កិរិយា​បាន​នូវ​សមា​ធិន្ទ្រិយ​ដ៏​ឧត្ដម​ជាង​នោះ ១ បញ្ញិ​ន្ទ្រិយ ដោយ​អត្ថ​ថា​ឃើញ រលាស់​ចាក​អវិជ្ជា​ ១ រលាស់​ចាក​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​អវិជ្ជា ១ រលាស់​ចាក​ពួក​កិលេស​ ដែល​ប្រព្រឹត្តទៅ​តាម​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​អវិជ្ជា​នោះ នឹង​ចាក​ពួក​ខន្ធ ១ រលាស់​ចាក​និមិត្ត​ទាំងពួង​ឰដ៏​ខាងក្រៅ​ ១ រលាស់​ចា​កបញ្ញិ​ន្ទ្រិ​យមុ​នប​ង្អស់ ព្រោះ​កិរិយា​បាន​នូវ​បញ្ញិ​ន្ទ្រិយ​ដ៏​ឧត្ដម​ជាង​នោះ​ ១
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637363051427408735
ទៅកាន់ទំព័រ៖