ព្រះត្រៃបិដក ភាគ ៧០

ឥន្ទ្រិយ​ទាំង​ ៥ ដោយអំណាច​បឋមជ្ឈាន រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​បុព្វភាគ ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​ទុតិយជ្ឈាន រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​បឋមជ្ឈាន ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​តតិយជ្ឈាន រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​ទុតិយជ្ឈាន ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​ចតុត្ថជ្ឈាន​ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​តតិយជ្ឈាន ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​អាកាសានញ្ចាយតន​សមាបត្តិ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​ចតុត្ថជ្ឈាន ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​អាកាសានញ្ចាយតន​សមាបត្តិ ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ ១ ឥន្ទ្រិយ​ទាំង ៥ ដោយ អំ​ណា​ចនេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ១
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637363051974666043
ទៅកាន់ទំព័រ៖