ព្រះត្រៃបិដក ភាគ ៧០

ឥន្ទ្រិយ​ទាំង​ ៥ ដោយ​អំ​ណា​ចវយានុបស្ស​នា រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​ខយានុ​បស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​វិ​បរិណាមា​នុបស្ស​នា រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​វយានុបស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​អនិ​មិត្តា​នុបស្ស​នា រលាស់​ចាក ឥន្ទ្រិយ​ទាំង ៥ ក្នុង​វិ​បរិណាមា​នុបស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច អប្ប​ណិ​ហិ​តានុ​បស្ស​នា រលាស់​ចាក​ឥន្ទ្រិយ​ទាំង​ ៥ ក្នុង​អនិ​មិត្តា​នុបស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​សុញ្ញ​តានុ​បស្ស​នា រលាស់​ចាក​ឥន្ទ្រិយ​ទាំង​ ៥ ក្នុង​អប្ប​ណិ​ហិ​តានុ​បស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​អធិប្បញ្ញា​ធម្ម​វិបស្សនា​ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​សុញ្ញ​តានុ​បស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច យថាភូត​ញ្ញាណ​ទស្សនៈ​ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​អធិប្បញ្ញា​ធម្ម​វិបស្សនា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​អា​ទី​នវានុបស្ស​នា​ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​យថាភូត​ញ្ញាណ​ទស្សនៈ ១
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637363052992139565
ទៅកាន់ទំព័រ៖