ព្រះត្រៃបិដក ភាគ ៧០

ឥន្ទ្រិយ​ទាំង​ ៥ ដោយអំណាច​បដិ​សង្ខា​នុបស្ស​នា រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​អា​ទី​នវានុបស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​វិ​វដ្ដ​នា​នុបស្ស​នា រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​បដិ​សង្ខា​នុបស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​សោតាបត្តិ​មគ្គ រលាស់​ចាក​ឥន្ទ្រិយ​ទាំង​ ៥ ក្នុង​វិ​វដ្ដ​នា​នុបស្ស​នា ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​សោតាបត្តិផល​សមាបត្តិ រលាស់​ចាក​ឥន្ទ្រិយ​ទាំង​ ៥ ក្នុង​សោតាបត្តិ​មគ្គ ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​សកទាគាមិមគ្គ រលាស់​ចាក​ឥន្ទ្រិយ​ទាំង​ ៥ ក្នុង​សោតាបត្តិផល​សមាបត្តិ ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​សកទាគាមិផល​សមាបត្តិ​ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​សកទាគាមិមគ្គ ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​អនាគាមិមគ្គ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​សកទាគាមិផល​សមាបត្តិ ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​អនាគាមិផល​សមាបត្តិ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​អនាគាមិមគ្គ ១ ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​អរហត្តមគ្គ រលាស់​ចាក​ឥន្ទ្រិយ​ទាំង ៥ ក្នុង​អនាគាមិផល​សមាបត្តិ ១
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637363053452197831
ទៅកាន់ទំព័រ៖