ព្រះត្រៃបិដក ភាគ ៧០

ឥន្ទ្រិយ​ទាំង​ ៥ ដោយអំណាច​នៃ​អរហត្តផល​សមាបត្តិ រលាស់​ចាក​ឥន្ទ្រិយ ទាំង ៥ ក្នុង​អរហត្តមគ្គ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​នេក្ខម្មៈ រលាស់​ចាក​កាមច្ឆន្ទៈ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​អព្យា​បា​ទៈ រលាស់​ចាក​ព្យាបាទ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​អាលោក​សញ្ញា រលាស់​ចាក​ថីនមិទ្ធៈ​ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​អវិ​ក្ខេ​បៈ រលាស់​ចាក​ឧទ្ធច្ចៈ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​ការកំណត់​នូវ​ធម៌ រលាស់​ចាក​វិចិកិច្ឆា ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​ញាណ រលាស់​ចាក អវិជ្ជា​ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​បាមោជ្ជៈ (បីតិ​ដែល​មាន​កម្លាំង​ទន់​) រលាស់​ចាក​អរ​តិ (សេចក្ដី​មិន​ត្រេកអរ​) ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​បឋមជ្ឈាន រលាស់​ចាក​ពួក​នី​វរ​ណៈ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​ទុតិយជ្ឈាន រលាស់​ចាក​វិតក្កៈ និង​វិចារៈ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​តតិយជ្ឈាន​ រលាស់​ចាក​បីតិ ១ ឥន្ទ្រិយ​ទាំង ៥ ក្នុង​ចតុត្ថជ្ឈាន រលាស់​ចាក​សុខ និង​ទុក្ខ ១
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637363053915538627
ទៅកាន់ទំព័រ៖