ព្រះត្រៃបិដក ភាគ ៧០
មិនបានហាត់ចិត្តក្នុងធម៌របស់សប្បុរស ពិចារណាឃើញរូបថាជាខ្លួន ១ ពិចារណាឃើញខ្លួនថាមានរូប ១ ពិចារណាឃើញរូបថាមានក្នុងខ្លួន ១ ពិចារណាឃើញខ្លួនថាមានក្នុងរូប ១ ពិចារណាឃើញវេទនា
(១)... សញ្ញា
(២)... សង្ខារទាំងឡាយ
(៣)... ពិចារណាឃើញវិញ្ញាណថាជាខ្លួន ១ ពិចារណាឃើញខ្លួនថាមានវិញ្ញាណ ១ ពិចារណាឃើញវិញ្ញាណថាមានក្នុងខ្លួន ១ ពិចារណាឃើញខ្លួនថាមានក្នុងវិញ្ញាណ ១ (នេះការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង)។
[២០] បុគ្គលពិចារណាឃើញរូបថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ ថាជាខ្លួន ណា ជាបឋវីកសិណ នោះគឺអញ ណាជាអញ នោះ គឺបឋវីកសិណ ឈ្មោះថាពិចារណាឃើញបឋវីកសិណ និងខ្លួន ថាមិនមែនពីរ គឺតែមួយ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា នោះគឺរស្មី ណាជារស្មី នោះក៏គឺអណ្ដាតភ្លើង ឈ្មោះថា ពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណថាជាខ្លួន
(១) ញែកចេញជា ៤ ដូចរូបខាងដើមនោះដែរ។ (២) ញែកចេញជា ៤ ដូចរូបខាងដើមនោះដែរ។ (៣) ញែកចេញជា ៤ ដូចរូបខាងដើមនោះដែរ។
ID: 637362093506003917
ទៅកាន់ទំព័រ៖