ព្រះត្រៃបិដក ភាគ ៧០
ឥន្ទ្រិយទាំង ៥ ក្នុងអាកាសានញ្ចាយតនសមាបត្តិ រលាស់ចាករូបសញ្ញា បដិឃសញ្ញា ;និងនានត្តសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ រលាស់ចាកអាកាសានញ្ចាយតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ រលាស់ចាកវិញ្ញាណញ្ចាយតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ រលាស់ចាកអាកិញ្ចញ្ញាយតនសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអនិច្ចានុបស្សនា រលាស់ចាកនិច្ចសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងទុក្ខានុបស្សនា រលាស់ចាកសុខសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងអនត្តានុបស្សនា រលាស់ចាកអត្តសញ្ញា ១ ឥន្ទ្រិយទាំង ៥ ក្នុងនិព្វិទានុបស្សនា រលាស់ចាកនន្ទិ ១ ឥន្ទ្រិយទាំង ៥ ក្នុងវិរាគានុបស្សនា រលាស់ចាករាគៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងនិរោធានុបស្សនា រលាស់ចាកសមុទ័យ ១ ឥន្ទ្រិយទាំង ៥ ក្នុងបដិនិស្សគ្គានុបស្សនា រលាស់ចាកអាទានៈ (សេចក្ដីប្រកាន់) ១
ID: 637363054420603039
ទៅកាន់ទំព័រ៖