ព្រះត្រៃបិដក ភាគ ៧០
ឥន្ទ្រិយទាំង ៥ ក្នុងខយានុបស្សនា រលាស់ចាកឃនសញ្ញា (សេចក្ដីសម្គាល់ថារឹងប៉ឹង) ១ ឥន្ទ្រិយទាំង ៥ ក្នុងវយានុបស្សនា រលាស់ចាកអាយុហនធម៌ (ការប្រមូលមក) ១ ឥន្ទ្រិយទាំង ៥ ក្នុងវិបរិណាមានុបស្សនា រលាស់ចាកធុវសញ្ញា (សេចក្ដីសម្គាល់ថាទៀង) ១ ឥន្ទ្រិយទាំង ៥ ក្នុងអនិមិត្តានុបស្សនា រលាស់ចាកនិមិត្ត ១ ឥន្ទ្រិយទាំង ៥ ក្នុងអប្បណិហិតានុបស្សនា រលាស់ចាកបណិធិ (ការតម្កល់) ១ ឥន្ទ្រិយទាំង ៥ ក្នុងសុញ្ញតានុបស្សនា រលាស់ចាកអភិនិវេសៈ (សេចក្ដីប្រកាន់ស្អិត) ១ ឥន្ទ្រិយទាំង ៥ ក្នុងអធិប្បញ្ញាធម្មវិបស្សនា រលាស់ចាកសារាទានាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងយថាភូតញ្ញាណទស្សនៈ រលាស់ចាកសម្មោហាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងអាទីនវានុបស្សនា រលាស់ចាកអាលយាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងបដិសង្ខានុបស្សនា រលាស់ចាកអប្បដិសង្ខា (ការមិនត្រួតត្រា) ១ ឥន្ទ្រិយទាំង ៥ ក្នុងវិវដ្ដនានុបស្សនា រលាស់ចាកសញ្ញោគាភិនិវេសៈ ១ ឥន្ទ្រិយទាំង ៥ ក្នុងសោតាបត្តិមគ្គ រលាស់ចាកពួកកិលេស ដែលតាំងនៅក្នុងចិត្តមួយ ជាមួយនឹងទិដ្ឋិ ១
ID: 637363054940981885
ទៅកាន់ទំព័រ៖