ព្រះត្រៃបិដក ភាគ ៧០
ឥន្ទ្រិយទាំង ៥ ក្នុងសកទាគាមិមគ្គ រលាស់ចាកពួកកិលេសដ៏គ្រោតគ្រាត ១ ឥន្ទ្រិយទាំង ៥ ក្នុងអនាគាមិមគ្គ រលាស់ចាកពួកកិលេសដ៏ល្អិត ១ ឥន្ទ្រិយទាំង ៥ ក្នុងអរហត្តមគ្គ រលាស់ចាកពួកកិលេសទាំងពួង ១ ឥន្ទ្រិយទាំង ៥ ក្នុងធម៌នោះ ៗ របស់ព្រះខីណាស្រពទាំងអស់ រលាស់ហើយផង រលាស់ល្អហើយ ស្ងប់រម្ងាប់ហើយ ស្ងប់រម្ងាប់ល្អហើយ នេះឯង ការរលាស់ចេញរបស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០ នេះឯង បុគ្គលដឹងច្បាស់នូវការរលាស់ចេញ របស់ឥន្ទ្រិយទាំង ៥ ដោយអាការ ១៨០។
ចប់ ភាណវារៈ។
សាវត្ថីនិទាន
[១៤៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ឥន្ទ្រិយ ៥ តើដូចម្ដេចខ្លះ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។
ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញក្នុងធម៌ណា សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ក្នុងអង្គនៃសោតាបត្តិមគ្គ ទាំង ៤ នុ៎ះ។
ID: 637363055619036703
ទៅកាន់ទំព័រ៖