ព្រះត្រៃបិដក ភាគ ៧០

 ម្នាល​ភិក្ខុ​ទាំងឡាយ វីរិយិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ​ក្នុង​ធម៌​ណា វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ក្នុង​សម្ម​ប្ប​ធាន ទាំង ៤ នុ៎ះ។
 ម្នាល​ភិក្ខុ​ទាំងឡាយ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ក្នុង​ធម៌​ណា​ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ក្នុង​សតិ​ប្ប​ដ្ឋាន ទាំង ៤ នុ៎ះ។
 ម្នាល​ភិក្ខុ​ទាំងឡាយ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ក្នុង​ធម៌​ណា​ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ក្នុង​ឈាន ទាំង ៤ នុ៎ះ។
 ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ក្នុង​ធម៌​ណា​ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ក្នុង​អរិយសច្ច ទាំង ៤ នុ៎ះ។
 [១៤៥​] ក្នុង​អង្គ​នៃ​សោតាបត្តិ​មគ្គ​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ​ប៉ុន្មាន​ ក្នុង​សម្ម​ប្ប​ធាន​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អាការ​ប៉ុន្មាន ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អាការ​ប៉ុន្មាន ក្នុង​ឈាន​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ​ប៉ុន្មាន ក្នុង​អរិយសច្ច​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ​ប៉ុន្មាន។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637363056327564567
ទៅកាន់ទំព័រ៖