ព្រះត្រៃបិដក ភាគ ៧០

ក្នុង​អង្គ​នៃ​សោតាបត្តិ​មគ្គ​ទាំង​ ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០​ ក្នុង​សម្ម​ប្ប​ធាន​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អាការ ២០ ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០ ក្នុង​ឈាន​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០ ក្នុង​អរិយសច្ច​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០។
 [១៤៦​] ក្នុង​អង្គ​នៃ​សោតាបត្តិ​មគ្គ​ទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០ ដូចម្ដេច​ខ្លះ។ ក្នុង​អង្គ​នៃ​សោតាបត្តិ​មគ្គ គឺ សប្បុរិស​សំ​សេ​វៈ សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ជឿស៊ប់ ជា​អធិបតី ១ ដោយអំណាច​សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637363056826534928
ទៅកាន់ទំព័រ៖