ព្រះត្រៃបិដក ភាគ ៧០
សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺសទ្ធម្មស្សវនៈ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺយោនិសោមនសិការៈ ក្នុងអង្គនៃសោតាបត្តិមគ្គ គឺធម្មានុធម្មប្បដិបត្តិ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការជឿស៊ប់ជាអធិបតី ១ ដោយអំណាចនៃសទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ឥន្ទ្រិយ ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ នេះឯង។
ID: 637363057259871013
ទៅកាន់ទំព័រ៖